Category Archives: Allgemein
ធម្មសារ – ព
ពៀរ ៥ យ៉ាង ពៀរ ៥ គឺ បាណាតិបាត (ការសម្លាប់សត្វ) ១ អទិន្នាទាន (ការលួចទ្រព្យគេ) ១ កាមេសុ មិច្ឆាចារ (ការប្រព្រឹត្តខុសក្នុងកាម) ១ មុសាវាទ (ការពោលពាក្យកុហក) ១ សុរាមេរយមជ្ជប្បមាទដ្ឋាន (ការផឹកនូវគ្រឿងស្រវឹង) ១។ (បិ. ៨២, ឃ. ២២០) សូមអនុមោទនា !!!
ធម្មសារ – យ
ធម្មសារ – ឧ
ឧបាទាន ៤ ពួកធម៌ជាឧបាទាន (សេចក្តីប្រកាន់មាំ) មាន ៤ គឺ កាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន។ (ពិស្តារ បិ.៧៩, ឃ.២៨០) ឥន្ទ្រិយចាស់ក្លា គឺសំដៅលើ សទ្ធា, វីរិយៈ, សតិ, សមាធិ និងបញ្ញាចាស់ក្លា។ សូមអនុមោទនា !!!
ធម្មសារ – ន
នីវរណៈ ៦ ពួកធម៌ជានីវរណៈ (ធម៌ជារនាំង) មាន ៦ គឺ កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ។ (ពិស្តារ បិ.៧៩, ឃ.២៤៨) នាថករណធម៌ ធម៌ជាទីពឹង១០យ៉ាង ជាអ្នកមានសីល ជាពហុស្សូត មានកល្យាណមិត្ត ជាអ្នកប្រដៅងាយ ជាអ្នកមិនខ្ជិលច្រអូសក្នុងការងារ ជាអ្នកមានប្រាថ្នាក្នុងកុសលធម៌ ជាអ្នកប្រារព្ធព្យាយាម ជាអ្នកសន្តោស ជាអ្នកមានស្មារតី ជាអ្នកមានបញ្ញា (ដឹងនូវធម៌ទៅតាមសភាពពិត គឺទុក្ខំ អនិច្ចំ អនត្តា…) (ពិស្តារ បិ.៥០, ឃ.១៧) សូមអនុមោទនា !!!
ធម្មសារ – អ
អកុសល ៩ កង អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ ឱឃៈ ៤ គឺ កាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ។ យោគៈ ៤ គឺ កាមយោគៈ ភវយោគៈ ទិដ្ឋយោគៈ អវិជ្ជាយោគៈ។ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វត្តបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ ។ ឧបាទាន ៤ គឺ កាមុបាទាន ទិដ្ឋុបាទាន សីលព្វត្តុបាទាន អត្តវាទុបាទាន។ នីវរណៈ ៦ គឺ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា អវិជ្ជា។ អនុសយៈ ៧ គឺ កាមរាគានុសយ ភវរាគានុសយ បដិឃានុសយ មានានុសយContinue reading “ធម្មសារ – អ”
ធម្មសារ – ខ
ខន្ធ ៥ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ សូមអនុមោទនា !!!
ធម្មសារ – គ
គន្ថៈ ៤ យ៉ាង ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្តៈ) មាន ៤ គឺ អភិជ្ឈាកាយគន្ថៈ [សភាវៈចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺអភិជ្ឈា។] ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ [សភាវៈចងក្រងនាមកាយទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺសេចក្តីប្រកាន់ខ្ជាប់ ដោយយល់ថា នេះទៀង ការយល់ដទៃ ជាមោឃៈ។]។ (ពិស្តារ បិ ៧៩, ឃ ២៣៦) គរុធម៌ ៨ គរុធម៌ គឺធម៌ធ្ងន់ ៨ប្រការ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិចំពោះស្ត្រី ដែលមានបំណងចង់បួសក្នុងព្រះពុទ្ធសាសនា។ ធម៌ទាំង ៨ប្រការនេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរពរាប់អាន បូជា មិនប្រព្រឹត្តកន្លង ដរាបអស់ជីវិត។ ភិក្ខុនីសូម្បីឧបសម្បទាបានមួយរយវស្សាហើយ ក៏ត្រូវតែថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលីកម្ម សាមីចិកម្ម ចំពោះភិក្ខុដែលទើបនឹងបានឧបសម្បទាក្នុងថ្ងៃនោះ។ ភិក្ខុនីមិនត្រូវនៅចាំវស្សា ក្នុងអាវាសដែលគ្មានភិក្ខុឡើយ។ ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺសួរឧបោសថ ចូលទៅស្តាប់ឱវាទ អំពីសំណាក់ភិក្ខុសង្ឃរាល់កន្លះខែ។ ភិក្ខុនី នៅចាំវស្សារួចហើយContinue reading “ធម្មសារ – គ”
ធម្មសារ - ភ
ភ័យ ៤ យ៉ាង ភ័យ ៤យ៉ាងគឺ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១។ (បិ.៨២, ឃ. ២០៥) ភ័យ ៤យ៉ាងដទៃទៀត គឺ រាជភ័យ ១ ចោរភ័យ ១ អគ្គិភ័យ ១ ឧទកភ័យ ១។ (បិ.៨២, ឃ. ២០៦) ភ័យ ៤យ៉ាងដទៃទៀតគឺ ភ័យអំពីរលក ១ ភ័យអំពីក្រពើ ១ ភ័យអំពីអន្លង់ទឹក ១ ភ័យអំពីត្រីសាហាវ ១។ (បិ.៨២, ឃ. ២០៧) ភ័យ ៤យ៉ាងដទៃទៀតគឺ ភ័យអំពីសេចក្ដីតិះដៀលខ្លួនឯង ១ ភ័យអំពីសេចក្ដីតិះដៀលរបស់បុគ្គលដទៃ ១ ភ័យអំពីអាជ្ញា ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យContinue reading “ធម្មសារ - ភ”
ធម្មសារ – ស
សញ្ញោជនៈ ១០ ពួកធម៌ជាសញ្ញោជនៈ (ធម៌ចងសត្វទុកក្នុងវដ្តៈ) មាន ១០ ប្រការ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ១។ (ពិស្តារ បិ.៧៩, ឃ.២១៩) សញ្ញោជនៈ ១០ ដទៃទៀត សំយោជនៈជាចំណែកខាងក្រោម ៥ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១។ សំយោជនៈជាចំណែកខាងលើ ៥ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ (បិ.៨២, ឃ.២១០) សាច់ ១០យ៉ាង ដែលព្រះអង្គបញ្ញត្តContinue reading “ធម្មសារ – ស”
